ព័ត៌មានជាតិ
យុវជនជាង ២០០០នាក់ ត្រៀមខ្លួនហាត់សមសម្រាប់ថ្ងៃព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅថ្ងៃទី ៣១ ខែធ្នូ ខាងមុខនេះ
BY
December 24, 2024
យោងតាមគណនីផ្លូវការរបស់ សាទរកម្ពុជា កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា យុវជនជាង ២០០០នាក់ បានមកជួបជុំគ្នា ដើម្បីត្រៀមខ្លួនហាត់សមសម្រាប់ហាត់សមសម្រាប់ក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា»។

ចំពោះព្រឹត្តិការណ៍ «សាទរកម្ពុជា» ក៏នឹងមានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។
ដោយឡែក ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ៕







ប្រភព៖ សាទរកម្ពុជា