ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្អាកការផ្តល់សេវារអត្តសញ្ញាណកម្ម ១ថ្ងៃ

    BY December 24, 2024
    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្អាកការផ្តល់សេវារអត្តសញ្ញាណកម្ម ១ថ្ងៃ

    យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងផ្អាកការផ្តល់សេវារអត្តសញ្ញាណកម្មចំនួន ១ថ្ងៃ ក្នុងភូមិសង្កាត់មួយចំនួននៅរាជធានីភ្នំពេញ។

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែល មកទទួលសេវាអត្តសញ្ញាណកម្មទាំងអស់មេឱ្យបានជ្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងរៀបចំ សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម រយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤។ ដូច្នេះ ការផ្តល់សេវា នឹងត្រូវផ្អាកមួយថ្ងៃសម្រាប់ទីតាំងដូចខាងក្រោម៖

    ១- សេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន នៅនាយកដ្ឋានអត្រានុកូលដ្ឋាន ក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានទីតាំងនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    ២- សេវាលិខិតឆ្លងដែន នៅនាយកដ្ឋានលិខិតឆ្លងដែន ដែលមានទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    ៣- សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមាន ទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ក្រៅពីទីតាំងទាំង៣ ខាងលើ បណ្តាសាខា និងស្នាក់ការផ្តល់សេវាអត្តសញ្ញាណកម្មទាំងអស់នៅបន្ត បើកដំណើរការផ្តល់សេវាជាធម្មតា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៧១ រៀងរាល់ ម៉ោងធ្វើការ៕

    ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay