ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដុតខ្សែភ្លេីងយកស្ពាន់ បង្កជាអគ្គិភ័យឆាបឆេះបន្ទប់មួយកន្លែងនៅចាក់អង្រែលើ

    BY December 24, 2024
    ដុតខ្សែភ្លេីងយកស្ពាន់ បង្កជាអគ្គិភ័យឆាបឆេះបន្ទប់មួយកន្លែងនៅចាក់អង្រែលើ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា មានជនអនាថាដុតខ្សែភ្លើងយកស្ព័នបង្កជាអគ្គិភ័យ នៅវេលាម៉ោង ០៩:៤០នាទីព្រឹក ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចបន្ទប់ទុកចោល តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

    ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីជនអនាថាដុតខ្សែភ្លើងយកស្ព័នបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ០៤ម៉ែត្រ x ០៣ម៉ែត្រ ក្នុងនោះខូចខាតឆេះបន្ទប់ទុកចោលចំនួន ០១បន្ទប់, សម្ភារទុកចោលមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។

    នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay