ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សារព័ត៌មានមួយ ផុសព័ត៌មានចាស់ពាក់ព័ន្ធការស្ទូចរថយន្ត ដែលចតនៅលើផ្លូវហាមចត ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបញ្ឈប់ការផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់

    BY December 24, 2024
    សារព័ត៌មានមួយ ផុសព័ត៌មានចាស់ពាក់ព័ន្ធការស្ទូចរថយន្ត ដែលចតនៅលើផ្លូវហាមចត ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបញ្ឈប់ការផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់

    (រាជធានីភ្នំពេញ)៖ តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា មានគណនីហ្វេសប៊ុកមួយ បានផុសព័ត៌មានពីការស្ទូចរថយន្តរបស់ប្រជាពលរដ្ឋ ដែលចតនៅលើផ្លូវហាមចតយកមកបង្ហោះម្ដងទៀត។

    ដោយតាមការបញ្ចាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា ថ្មីៗនេះសង្កាត់ឃើញមានអង្គភាពសារព័ត៌មានមួយ បានធ្វើការបង្ហោះវីដេអូចាស់ជុំវិញកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានស្ទូចរថយន្តរបស់ប្រជាពលរដ្ឋ ដែលចតនៅលើផ្លូវហាមចត ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅក្បែរសណ្ឋាគារ ណាហ្គា១ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាំងពីអំឡុងឆ្នាំ២០១៨ មកធ្វើការផុសឡើងវិញនាំឱ្យសាធារណជនមានការយល់ច្រឡំ និងមានបំណងចង់បំពុលសង្គម។ កិច្ចការងារនេះសមត្ថកិច្ចបានអនុវត្តធ្វើការងារតាមជំនាញតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ ដោយឡែកមន្ត្រីនគរបាលចរាចរណ៍រូបនោះ បច្ចុប្បន្នបានចូលនិវត្តន៍រួចមកហើយ។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay