ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលខ្យល់ព្យុះ «ប៉ាប៊ូក» ក្នុងកម្រិតមធ្យម ដែលបណ្ដាឱ្យមានភ្លៀងធ្លា់ និងខ្យល់បក់ខ្លាំង

    BY December 24, 2024
    ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលខ្យល់ព្យុះ «ប៉ាប៊ូក» ក្នុងកម្រិតមធ្យម ដែលបណ្ដាឱ្យមានភ្លៀងធ្លា់ និងខ្យល់បក់ខ្លាំង

    យោងតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលខ្យល់ព្យុះ «ប៉ាប៊ូក» ក្នុងកម្រិតមធ្យម ដែលបណ្ដាឱ្យមានខ្យល់ខ្លាំង ឬខ្យល់កន្ត្រាក់។

    យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ប្រព័ន្ធវិសម្ពាធ (Tropical Depression) ឬកូនព្យុះដែលត្រូវបានដាក់ឈ្មោះថា «ប៉ាប៊ូក» (PABUK T2426) បាននឹងកំពុងស្ថិតក្នុងសមុទ្រចិនខាងត្បូងក្បែរប្រទេសវៀតណាមខាងត្បូង។
    ដោយឡែក នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ កូនព្យុះប៉ាប៊ូកនឹងងចូលមកដល់ឆ្នេរភាគខាងត្បូងនៃប្រទេសវៀតណាម។ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពល ក្នុងកម្រិតពីតិចតួចទៅមធ្យមពីជ្រលងនៃកូនព្យុះប៉ាប៊ូកនេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដែល ស្ថានភាពបែបនេះនឹងបណ្តាលឱ្យ ៖

    ១.តំបន់វាលទំនាប៖

    មានពពកច្រើនដេរដាស និងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី១០% ទៅ២០% និងមានខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងល្បឿនពី៩ម៉ែត្រ ទៅ១២ម៉ែត្រ/វិនាទី តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្ត ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ តាកែវ កណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ។

    ២.តំបន់ខ្ពង់រាប៖

    មានពពកច្រើនដេរដាស និងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី១០% ទៅ២០% និង មានខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងល្បឿនពី១១ម៉ែត្រ ទៅ១៤ម៉ែត្រវិនាទី តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្ត រតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ។

    ៣.តំបន់មាត់សមុទ្រ៖

    មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់តិចតួច គ្របដណ្តប់លើផ្ទៃដីពី៥% ទៅ១០% និងមាន ខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងល្បឿនពី១០ម៉ែត្រ ទៅ១៣ម៉ែត្រ/វិនាទី នៅតាមតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត ជួរភ្នំបូកគោ និងខេត្តកែប។ រលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,០០ម៉ែត្រ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ជាមួយនឹងខ្យល់ កន្ត្រាក់ និងរលកសមុទ្រ ដែលមានកម្ពស់ជាមធ្យម ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay