ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្យុះទី២៦ ឈ្មោះ «ប៉ាប៊ូក» នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ និងខ្យល់បក់ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី ២៧ ខែធ្នូ

    BY December 25, 2024
    ព្យុះទី២៦ ឈ្មោះ «ប៉ាប៊ូក» នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ និងខ្យល់បក់ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី ២៧ ខែធ្នូ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ «ប៉ាប៊ូក» (Pabuk) មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពល ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤

    ១-តំបន់វាលទំនាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៥ ម៉ែត្រ វិនាទី។ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០%។

    ២-តំបន់ខ្ពង់រាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ក្រចេះ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដី ១៥%។

    ៣-តំបន់មាត់សមុទ្រ៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ២០%។

    -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៧៥ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay