ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីក្មេងទំនើង ០២ក្រុម ជិះម៉ូតូដេញកា-ប់គ្នា ក្នុងខណ្ឌច្បារអំពៅ ជាព័ត៌មានចាស់ ស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់

    BY December 25, 2024
    ករណីក្មេងទំនើង ០២ក្រុម ជិះម៉ូតូដេញកា-ប់គ្នា ក្នុងខណ្ឌច្បារអំពៅ ជាព័ត៌មានចាស់ ស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់

    នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ហ្វេសប៊ុកផេកមួយ បានបង្ហោះវីដេអូចាស់ លើករណីក្មេងទំនើង ០២ក្រុម ជិះម៉ូតូដេញកា-ប់គ្នា ក្នុងខណ្ឌច្បារអំពៅ ជាព័ត៌មានចាស់ ស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់។

    តាមរយៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចាក់ថា ដោយសារថ្មីៗនេះមានហ្វេសប៊ុកផេកមួយ បានធ្វើការបង្ហោះវីដេអូចាស់ជុំវិញករណីក្មេងទំនើង ០២ក្រុម ជិះម៉ូតូនិងរត់ដេញកា-ប់គ្នា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកធ្វើការផុសឡើងវិញនាំឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសផេកហ្វេសប៊ុកនេះគឺមានចេតនាបំពុលសង្គម។ កិច្ចការងារនេះសមត្ថកិច្ចបានធ្វើតាមជំនាញចាប់តាំងពីពេលកើតហេតុកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៤ មកម្លេះ។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យម្ចាស់ផេកហ្វេសប៊ុកខាងលើ ដែលយករូបភាពចាស់មកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយនិងលុបចោលជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនឹងស្រាវជ្រាវចាត់វិធានការតាមច្បាប់៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay