ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ

    BY December 25, 2024
    សូមប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ ដោយ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ បានក្រើនរំលឹកដល់សាធារណជន និងប្រជាពលរដ្ឋទូទៅបង្កើតការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងឱកាសនៃការធ្វើដំណើរកម្សាន្ត ជួបជុំនៅតាមបណ្តាទីសាធារណៈក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល២០២៥ ដែលនឹងមកដល់ឆាប់ៗនាពេលខាងមុខ ពាក់ព័ន្ធនឹងករណីចោរលូកហោប៉ៅ ឬកាបូបនៅតាមទីសាធារណៈ។

    ករណីចោរលូកហោប៉ៅ ឬកាបូបនៅតាមទីសាធារណៈ គឺជាប្រភេទបទល្មើសបែបប្រពៃណីមួយដែលនៅតែបន្តកើតមានស្ទើរគ្រប់ទីកន្លែងនៅលើពិភពលោក។ គោលដៅចម្បងរបស់ជនល្មើស គឺសាច់ប្រាក់ និងវត្ថុមានតម្លៃនានា របស់ជនរងគ្រោះមានដូចជាគ្រឿងអលង្ការ ទូរសព្ទដៃ ឧបករណ៍មានតម្លៃផ្សេងៗជាដើម។

    ការបាត់បង់ទូរសព្ទដៃឆ្លាតវ៉ៃ (Smart Phone ) ឬឧបករណ៍ឌីជីថលផ្សេងៗរបស់ជនរងគ្រោះ នឹងបណ្តាលឱ្យជនល្មើសលួចប្រើប្រាស់ ព័ត៌មានផ្ទាល់ខ្លួន លេខសម្ងាត់បណ្តាញសង្គម លេខសម្ងាត់គណនីធនាគារ ការលួចផ្ទេរប្រាក់ចេញតាមគណនីធនាគារ (Banking Apps) ជាដើម ហើយក៏អាចភ្ជាប់អត្តសញ្ញាណរបស់ជនរងគ្រោះទៅនឹងបទល្មើសបច្ចេកវិទ្យាផងដែរ។

    ១. តើបទល្មើសករណីចោរលូកហោប៉ៅកើតឡើងដោយរបៀបណា?

    -ករណីចោរលូកហោប៉ៅកើតឡើងនៅតាមទីសាធារណៈ ដែលមានភាពកកកុញ និងចង្អៀតណែន ហើយកើតឡើងចំពោះបុគ្គលដែលកាន់សាច់ប្រាក់តាមខ្លួននៅទីសាធារណៈ។

    ២. តើធ្វើការយ៉ាងដូចម្ដេច ដើម្បីកុំឱ្យក្លាយជាជនរងគ្រោះដោយករណីចោរលូកហោប៉ៅ?

    -កុំបង្ហាញសាច់ប្រាក់ដែលខ្លួនមានក្នុងចំនួនច្រើននៅតាមទីសាធារណៈ ៖ សកម្មភាពនេះ អាចទាក់ទាញចំណាប់អារម្មណ៍ពីក្រុមចោរ ដូចនេះ គួរប្រើប្រាស់ជាលក្ខណៈ កាត ATM ជំនួស ពោលគឺជ្រើសរើសប្រតិបត្តិការដោយមិនប្រើប្រាស់សាច់ប្រាក់តាមដែលអាចធ្វើបាន។

    -ករណីចោរលូកហោប៉ៅអាចកើតឡើងនៅពេលមានចំណោមមនុស្ស ច្រើននៅតាមទីសាធារណៈ ៖ ត្រូវពិនិត្យកាបូបលុយ កាបូបយួរដៃ និងរបស់មានតម្លៃផ្សេងៗ ក្នុងករណីមានមនុស្សប៉ះ ជាមួយអ្នក ពេលដែលអ្នកស្ថិតនៅចំណោមមនុស្សច្រើនតាមទីសាធារណៈ

    -ត្រូវប្រុងប្រយ័ត្នចំពោះវិធីបោកប្រាស់ផ្សេងៗ ៖នៅពេលអ្នកមានប្រតិបត្តិការ នៅតាមបញ្ជរ ឬទូ ATM

    -ត្រូវមានស្មារតីជានិច្ចពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងថែរក្សារបស់របរឱ្យបានត្រឹមត្រូវ
    -ចៀសវាងបាត់បង់ស្មារតីប្រុងប្រយ័ត្នដោយកាយវិការរំខានណាមួយពីជនមិនស្គាល់អត្តសញ្ញាណ

    ៣. វិធានការបង្ការខ្លួនពីបទល្មើសករណីចោរលូកហោប៉ៅ៖

    -កុំយកសាច់ប្រាក់មានចំនួនច្រើនតាមខ្លួន

    -ថែរក្សា ទុកដាក់កាបូបលុយនៅក្នុងហោប៉ៅឱ្យបានត្រឹមត្រូវ

    -កាន់កាបូបរបស់អ្នកឱ្យបានជាប់ល្អ និងត្រូវរ៉ូតបិទឱ្យបានត្រឹមត្រូវ

    -ត្រូវដាក់កាបូបនៅផ្នែកខាងមុខខ្លួនអ្នក ធ្វើយ៉ាងណាត្រូវប្រាកដថាអ្នកអាចថែរក្សាវាបាន

    -កុំទុកកាបូបចោលក្នុងកន្ត្រកទំនិញ ឬរទេះរុញទំនិញ

    ៤. វិធីសាស្ដ្រការពារសុវត្ថិភាពទូរសព្ទឆ្លាតវៃ និងឧបករណ៍ឌីជីថល

    -ត្រូវចាក់សោទូរសព្ទដៃ ឬឧបករណ៍ឌីជីថលរបស់លោកអ្នកជាមួយលេខសម្ងាត់ដែលពិបាកទស្សន៍ទាយ

    -ត្រូវបើកដំណើរការមុខងារលើឧបករណ៍ឌីជីថលដូចជា Find My iPhone ឬ Find My Device ដើម្បីកំណត់ទីតាំង ឬលុបឧបករណ៍របស់អ្នកពីចម្ងាយ

    -ត្រូវបើកមុខងារសុវត្ថិភាពបន្ថែមលើគណនីបណ្តាញសង្គមលោកអ្នកដូចជា Two Factors Authentication (2FA) ជាដើម

    -ត្រួតពិនិត្យប្រតិបត្តិការគណនីធនាគារ និងគណនីទូទាត់សាច់ប្រាក់អនឡាញរបស់លោកអ្នកជាប្រចាំ៕

    ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News

    Share This Post:
    MPO4D jitutoto mpo4d Mpoplay