ទៅសៀមរាបអត់! ពិធីបុណ្យ បង្ហើរខ្លែងឯកខ្មែរ ខេត្តសៀមរាបឆ្នាំ២០២៤ នឹងធ្វើនៅថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែធ្នូ ខាងមុខនេះ
(ខេត្តសៀមរាបឆ្នាំ)៖ យោងតាមការបង្ហោះរបស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ពិធីបុណ្យ បង្ហើរខ្លែងឯកខ្មែរ ខេត្តសៀមរាបឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ បង្ហើររខ្លែងឯកខ្មែរ និងខ្លែងសេរី។

ចំពោះទីកន្លែងនឹងធ្វើនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់) នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។ ដោយឡែក ពេលវេលានៃ ពិធីបុណ្យ បង្ហើរខ្លែងឯកខ្មែរ ខេត្តសៀមរាបឆ្នាំ២០២៤ មានដូចខាងក្រោមនេះ៖
១. នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤
-ម៉ោង ០៨:០០ ដល់ ១១:០០ ៖ បទបង្ហាញ និងរបៀបបង្ហើរខ្លែង (គ្រប់ប្រភេទ)
-ម៉ោង ១៣:០០ ដល់ ១៨:០០ ៖ ពិធីបើកផ្លូវការ និងប្រកួតខ្លែង (វិស័យឯកជន)
២. នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤
-ម៉ោង ០៨:០០ ដល់ ១១:០០ ៖ បទបង្ហាញ និងរបៀបបង្ហើរខ្លែង(ខ្លែងឯក)
-ម៉ោង ១៣:០០ ដល់ ១៨:០០ ៖ ពិធីបើកផ្លូវការ និងប្រកួតខ្លែងឯក (មន្ទីរ-អង្គភាព)
៣. នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤
-ម៉ោង ០៨:០០ ដល់ ១១:០០ ៖ បទបង្ហាញ និងរបៀបបង្កើរខ្លែង(ខ្លែងសេរី)
-ម៉ោង ១៣:០០ ដល់ ១៨:០០ ៖ បង្ហាញខ្លែងឯក និងសេរី ដែលជាប់ចំណាត់ថ្នាក់ការប្រកួតគ្រវីឯក ពិធីចែកពានរង្វាន់ និងបិទកម្មវិធី៕



ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប