នៅថ្ងៃទី ២៦ ខែធ្នូនេះ មានយានយន្តល្មើសច្បាប់ចរាចរណ៍ចំនួន ៣៧៥គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នេះបានឱ្យដឹងថា តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៩១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩៤គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ២២២គ្រឿង និងម៉ូតូ ២៦៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៧៥គ្រឿង, រថយន្តធំ ៦ គ្រឿង, រថយន្តតូច ១៥១គ្រឿង និងម៉ូតូ ២១៨គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៥ ថ្ងៃ ពីថ្ងៃទី១-២៦ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១១,៤៥៩គ្រឿង, រថយន្តធំ ១៧៩គ្រឿង, រថយន្តតូច ៤,០២៤គ្រឿង, ម៉ូតូ ៧,២៥៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,៧៤៧គ្រឿង, រថយន្តធំ ១១៥គ្រឿង, រថយន្តតូច ២,៧៧២គ្រឿង និងម៉ូតូ ៥,៨៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ