នាវាទេសចរណ៍ឈ្មោះ «Noordam» របស់សញ្ជាតិហូឡង់ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
(ក្រុងព្រះសីហនុ)៖ យោងតាមការចុផ្សាយរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា នាវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៤ នាវាទេសចរណ៍ ឈ្មោះ «Noordam» របស់សញ្ជាតិហូឡង់ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

តាមរយៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានការបញ្ចាក់ថា នៅវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ នាវាទេសចរណ៍ ឈ្មោះ «Noordam» មានប្រវែងបណ្តោយ ២៨៥,៤៣ ម៉ែត្រ ប្រវែងទទឹង ៣២,២៥ ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
នាវាទេសចរណ៍ «Noordam» មាននាវិកសរុបចំនួន ៧៦៩នាក់ (ស្រី ១៤១នាក់) មាន ៣៧សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២,០០៩នាក់ (ស្រី ១,០៧២ នាក់) មាន ៥០សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦១៤ នាក់) អូស្ត្រាលី (៤២៩ នាក់) និងកាណាដា (១៧៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២១:០០ នាទីយប់នៅថ្ងៃដដែល៕






ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ