ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងទំនើងមួយក្រុម ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កា-ប់អាវុធ ដោយគ្មានការអនុញ្ញាត

    BY December 27, 2024
    ក្មេងទំនើងមួយក្រុម ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កា-ប់អាវុធ ដោយគ្មានការអនុញ្ញាត

    (រាជធានីភ្នំពេញ)៖ យោងតាមស្នង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ក្មេងទំនើងមួយក្រុម ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កា-ប់អាវុធ ដោយគ្មានការអនុញ្ញាត។

    តាមការបញ្ចាក់បន្ធែមរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានត្រួតពិនិត្យឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៥នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

    ដោយបានដកហូតវត្ថុតាងដែលមានដូចជា ម៉ូតូចំនួន ០៣គ្រឿង និងដាវកែច្នៃចំនួន ០១ដើមផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តតាមនីតិវិធី៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay