អធិការដ្ឋានខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក ពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ បានឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក ពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។

ដោយឡែកខាង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ចាក់បន្ថែមដែរថា នៅវេលាម៉ោង ២៣:១៧នាទី កងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនក្មេងទំនើងមួយក្រុមចំនួន ០៧នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ហើយក៏បានដកហូតវត្ថុតាងដែលមាន ដូចជា ម៉ូតូបីគ្រឿង (Honda dream, JPX និងម៉ូតូ Bet ផងដែរ។ បច្ចុប្បន្នក្មេងទំនើងមួយក្រុមខាងលើ ត្រូវបានបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីអនុវត្តតាមនីតិវិធី៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ