ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យមន្ត្រីចូលនិវត្តន៍ ជួយបង្ហាត់បង្ហាញផ្ទេរនូវចំណេះដឹង ជំនាញ ដល់មន្ត្រីជំនាន់ក្រោយ ដើម្បីឱ្យក្រសួងព័ត៌មានកាន់តែរឹងមាំ និងរីកចម្រើន

    BY December 28, 2024
    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យមន្ត្រីចូលនិវត្តន៍ ជួយបង្ហាត់បង្ហាញផ្ទេរនូវចំណេះដឹង ជំនាញ ដល់មន្ត្រីជំនាន់ក្រោយ ដើម្បីឱ្យក្រសួងព័ត៌មានកាន់តែរឹងមាំ និងរីកចម្រើន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា យើងមិនអាចកាត់ផ្តាច់រវាងអ្នកជំនាន់ចាស់ និងអ្នកជំនាន់ថ្មីបាននោះទេ ព្រោះអ្នកជំនាន់ចាស់នៅតែជាជន្ទល់ក្នុងការជួយបណ្តុះបណ្តាល ផ្តល់នូវមេរៀន បទពិសោធន៍នានាដល់អ្នកជំនាន់ថ្មី ហើយក្រសួងព័ត៌មាននៅតែប្រកាន់យកគោលជំហរ រក្សាចាស់បង្កើតថ្មី។

    នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដើម្បីធ្វើការបូកលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តនៅក្នុងឆ្នាំ២០២៥ ។

    ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនពីសមិទ្ធិផលការងារដែលក្រសួងព័ត៌មានសម្រេចបាន និងកិច្ចការងារដែលក្រសួងធ្វើក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ជួយលើកិច្ចការងារព័ត៌មាន សោតទស្សន៍ និងសាធារណៈមតិ ។
    ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ទោះបី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងអស់លោក លោកស្រី ដែលបានចូលនិវត្តន៍ទៅហើយក្តី សូមបន្តជួយដល់ក្រសួងព័ត៌មាន ព្រោះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ បានខិតខំរៀបចំអោយ មានក្រសួងនេះអាចដំណើរការងារបានរហូតមកដល់ពេលនេះ ហើយជាបន្តទៅមុខទៀត ក៏ជួយតម្រង់ទិសដល់អ្នកជំនាន់ក្រោយ តាមរយៈការធ្វើគ្រូឧទ្ទេសជួយទៅដល់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មាន ដែលធ្លាប់បំពេញការងារមានបទពិសោធន៍ និងឆ្លងកាត់ការងារលំបាកៗជាច្រើនទើបសម្រេចបានការងារល្អ ។ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការ លើកទឹក ដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាទីប្រឹក្សា ជាជំនួយការក្រសួងព័ត៌មាន ដែលជាមន្ត្រីចូលនិវត្តន៍ ហើយចង់បន្តបំរើការងារជួយបណ្តុះបណ្តាល ផ្តល់មតិយោបល់ បង្ហាត់បង្ហាញជួយផ្ទេរនូវចំណេះដឹង ជំនាញដែលមានដល់មន្ត្រីជំនាន់ក្រោយ គឺជាកិច្ចការងារយ៉ាងសំខាន់ដើម្បីរួមចំណែកធ្វើអោយក្រសួងព័ត៌មាន បានកាន់តែរឹងមាំ និងរីកចម្រើន ។

    ជាមួយនេះ ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក ប្រកបដោយមនសិការ ឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេច បាននូវសមិទ្ធផលជាច្រើន ជូនដល់អង្គភាពរបស់ខ្លួន ក៏ដូចជា ក្រសួងព័ត៌មានទាំងមូល។ ជាពិសេស បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រ និងជំរុញនូវការអនុវត្តកម្មវិធីគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា ជំនួយការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងព័ត៌មានក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ដែលឈានចូលមកដល់ខាងមុននេះ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គល និងវិបុលសុខគ្រប់ប្រការ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay