អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសប្លន់យកម៉ូតូ ០៤ ករណីផ្សេងគ្នា
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើស ០៤ ករណីផ្សេងគ្នា។

តាមការបញ្ចាក់បន្ថែមរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចមុខវត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ០៤ ករណីផ្សេងគ្នា។

ចំពោះករណីទាំង ០៤ ដែលជនសង្ស័យរូបនេះបានប្រព្រឹត្តមានដូចខាងក្រោមនេះ៖
-ករណីទី១: កាប់ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចចុងស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤។
-ករណីទី២: ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចមុខវត្ត ស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ ២០២៤។
-ករណីទី៣: ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចម្តុំជម្ពូរវ័ន្ត ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
-ករណីទី៤ៈ ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចតាមផ្លូវលេខ២១B ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យខាងលើនេះមានឈ្មោះថា សុង វាសនា ហៅសុង សំណាង ឬហៅខ្មៅ ភេទប្រុស សញ្ជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជាមួយគ្នានោះដែរ វត្ថុតាងដែលបានដកហូតមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ ១LB-០៤២៥។ បច្ចុប្បន្នជនសង្ស័យ និងងវត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ