ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលទន្លេបាសាក់ ចុះត្រួតពិនិត្យ និងឆែកឆេរ ដកហូតបារីអេឡិចត្រូនិច ០៣ដើម ពីក្មេងៗដែលប្រមូលផ្តុំគ្នាដើរលេងនៅពេលយប់

    BY December 28, 2024
    កម្លាំងនគរបាលទន្លេបាសាក់ ចុះត្រួតពិនិត្យ និងឆែកឆេរ ដកហូតបារីអេឡិចត្រូនិច ០៣ដើម ពីក្មេងៗដែលប្រមូលផ្តុំគ្នាដើរលេងនៅពេលយប់

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា កម្លាំងនគរបាលទន្លេបាសាក់ សហការជាមួយសន្តិសុខកោះពេជ្រ ត្រួតពិនិត្យ និងឆែកឆេរក្មេងៗ ដែលប្រមូលផ្តុំគ្នាដើរលេងនៅពេលយប់ ហើយបានដកហូតបារីអេឡិចត្រូនិច (វេប) ចំនួន០៣ដើម។

    ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចាក់ថា នៅយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយសន្តិសុខកោះពេជ្រ បានធ្វើការត្រួតពិនិត្យ និងឆែកឆេរក្មេងៗ ដែលប្រមូលផ្តុំគ្នាដើរលេងនៅពេលយប់ ហើយបានដកហូតបារីអេឡិចត្រូនិច (វេប) ចំនួន០៣ដើម។ ក្រោយពីធ្វើការឆែកឆេរ និងត្រួតពិនិត្យរួច កម្លាំងជំនាញបានធ្វើអប់រំណែនាំ និងឱ្យបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់កុំឱ្យកើតមានបញ្ហាផ្សេងៗទៀត៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay