ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សម្រេចបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥
BY
December 28, 2024
យោងតាមរយៈ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) និងប្រភេទធម្មតា(E) ឱ្យបានសមស្រប។
ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ តទៅ។ តម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃដូចខាងក្រោម ៖
១/ e-Visa T បញ្ចុះតម្លៃពី ៣៦ (សាមសិបប្រាំមួយ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣០(សាមសិប) ដុល្លារអាមេរិក។
២/ e-Visa E បញ្ចុះតម្លៃពី ៤២ (សែសិបពីរ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣៥ (សាមសិបប្រាំ) ដុល្លារអាមេរិក។


ប្រភព៖ ឯកសារមន្ត្រីសាធារណៈ