ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ០១ ខែមរាក ឆ្នាំ ២០២៥ កម្ពុជាបន្តចុះត្រជាក់ ក្នុងរង្វង់ពី ១៩°C ដល់ ២០°C

    BY December 30, 2024
    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ០១ ខែមរាក ឆ្នាំ ២០២៥ កម្ពុជាបន្តចុះត្រជាក់ ក្នុងរង្វង់ពី ១៩°C ដល់ ២០°C

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥

    ១-តំបន់វាលទំនាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។

    ២-តំបន់ខ្ពង់រាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។

    ៣-តំបន់មាត់សមុទ្រ៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤,៥០ម៉ែត្រ/វិនាទី។

    -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay