ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក អំពាវនាវ ប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់នៅ ៣ខែដំបូងនៃដើមឆ្នាំ ២០២៥

    BY December 30, 2024
    ក្រសួងធនធានទឹក អំពាវនាវ ប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់នៅ ៣ខែដំបូងនៃដើមឆ្នាំ ២០២៥

    យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នេះ អំពាវនាវដល់ ស្ថានប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជួយសន្សំសំចៃទឹកក្នុងកម្រិតខ្ពស់ចំពោះការប្រើប្រាស់ទឹក សម្រាប់ ៣ខែដំបូងនៃដើមឆ្នាំ ២០២៥ ខាងមុខនេះ។

    ក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់នៅ ៣ខែដំបូងនៃដើមឆ្នាំ ២០២៥ ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយ ពីប្រភពទឹក។ ជាមួយគ្នានោះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ ២០២៥៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay