ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ជាង ៣លានគ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤

    BY December 30, 2024
    រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ជាង ៣លានគ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ បានឱ្យដឹងថា ទីស្ដីការក្រសួង៖ នាថ្ងៃសុក្រ ទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទូទាំងប្រទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនផងដែរ។

    កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណងដើម្បី​ពិនិត្យ​ និងវាយតម្លៃលើលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ក្នុងឆ្នាំ២០២៤​ និងពិភាក្សាលើចំណុចខ្វះខាត​ បញ្ហាប្រឈម​ និងរកដំណោះស្រាយដែលជាយន្តការដើម្បីពង្រឹងការអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់​ ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ថែមទៀត ។

    យោងតាមរបាយការណ៍នៃការអនុវត្តការងារក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៤ ស្តីពីលទ្ធផលការងារលេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រថយន្ត ចំនួន ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះ រថយន្តដែលបានពិន័យមានចំនួន ២ ០៥០ គ្រឿង ដែលមានការថយចុះ ១០% ប្រសិនប្រៀបធៀបទៅនឹងចំនួនរថយន្តនៅក្នុងឆ្នាំ ២០២៣ ដែលបានពិន័យចំនួន ២ ២៤៧ គ្រឿង។

    ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីនៅតាមស្ថានីយត្រូវពង្រឹងសាមគ្គីភាពគ្នាក្នុងស្ថានីយ គោរពវិន័យ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ត្រូវមានវត្តមានជាប្រចាំនៅស្ថានីយ ត្រូវរៀបចំសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកធ្ងន់ៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការជាបន្ទាន់ និងត្រូវសហការឱ្យបានល្អជាមួយក្រុមចល័តក្រសួង ព្រមទាំងស្ថានីយទាំងអស់ ជាពិសេសការឆ្លើយតបជាមួយអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ​ ដែលតែងតែផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay