ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនខ្មែរអាចផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) សង្គ្រោះជនរងគ្រោះពីអគ្គិភ័យលើអគារខ្ពស់ៗ

    BY December 31, 2024
    កូនខ្មែរអាចផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) សង្គ្រោះជនរងគ្រោះពីអគ្គិភ័យលើអគារខ្ពស់ៗ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា សមិទ្ធផលផលិតដោយស្នាដៃកូនខ្មែរចំនួន ២ ដែលបានចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជីវិតមនុស្ស បានទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវយ៉ាងខ្លាំង នៅពេលដាក់បង្ហាញនៅក្នុងស្តង់ពិព័រណ៍ របស់កងទ័ពជើងគោក ក្នុងឱកាសប្រារព្ធទិវា «អបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ – ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤» ដោយ ប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ។

    លោក លឹម ចិន សមាជិកក្រុមពន្លត់អគ្គិភ័យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ថា នៅក្នុងអំឡុងថ្ងៃ ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ អង្គភាពរបស់លោក មានការតាំងបង្ហាញនូវឧបករណ៍បច្ចេកទេសសង្គ្រោះជាច្រើន ប៉ុន្តែក្នុងនោះមានឧបករណ៍ចំនួន ២ គឺដ្រូនពន្លត់អគ្គិភ័យ និង ដ្រូនទម្លាក់ពោង ដែលជាឧបករណ៍ថ្មីទើបតែចូលបម្រើក្នុងអង្គភាពត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ ។

    មគុទ្ទេសប្រចាំនៅស្ដង់ពិព័រណ៌កងទ័ពជើងគោករូបនេះបានបញ្ជាក់ថា ឧបករណ៍ទាំង ២ នេះ គឺជាសមិទ្ធិផលផលិតឡើងដោយនិស្សិតខ្មែរសុទ្ធសាធ និងមានប្រសិទ្ធភាពខ្ពស់ រាល់ពេលបំពេញបេសកម្មសង្គ្រោះម្ដងៗ ។ លោកបន្តថា ឧបករណ៍ ដ្រូនពន្លត់អគ្គិភ័យ មានសមត្ថភាពអាចហោះបាញ់ទឹកពន្លត់អគ្គិភ័យនៅលើអគារដែលមានកម្ពស់ខ្ពស់ៗ មិនតែប៉ុណ្ណោះវាក៏អាចយោងទម្ងន់ក្រោម ១០៨គីឡូក្រាមបានផងដែរ ។ ដូច្នេះមានន័យថា ប្រសិនបើមានករណីមនុស្សជាប់គាំងនៅក្នុងបន្ទប់អគារខ្ពស់ យើងអាចប្រើដ្រូននេះ ដើម្បីសង្រ្គោះមនុស្សផងដែរ ដោយជនរងគ្រោះត្រូវបានយោងចេញពីទីតាំងកើតហេតុចុះមកដី។

    លោក លឹម ចិន បានបន្ថែមថា សម្រាប់ ដ្រូនទម្លាក់ពោង យើងអាចប្រើប្រាស់វា នៅក្នុងករណីមានគ្រោះទឹកជំនន់ ដោយវាមានសមត្ថភាពអាចនាំយកពោងទៅជូនដល់ជនរងគ្រោះដែលនៅចម្ងាយឆ្ងាយ បានលឿនទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់ ។

    ជាចុងក្រោយលោក លឹម ចិន បានបញ្ជាក់បន្ថែមថា ឧបករណ៍បច្ចេកទេសដែលជាស្នាដៃរបស់កូនខ្មែរទាំង ២ នេះ ពិតជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងារជួយសង្គ្រោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលឿនចំណេញពេលវេលោ ព្រមទាំងកាត់បន្ថយកម្លាំងមនុស្ស៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay