ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្នាក់ដឹកនាំក្រសួងការងារ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដែលបានរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ

    BY Nisaiy KN May 24, 2026
    ថ្នាក់ដឹកនាំក្រសួងការងារ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដែលបានរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានចាត់ឱ្យលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ និងថ្នាក់ដឹកនាំក្រសួង​ រួមជាមួយថ្នាក់ដឹកនាំនៃបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិត ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។

    ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកជំទាវប្រចាំការបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ជូនចំពោះក្រុមគ្រួសារបងប្អូនកម្មករនិយោជិត ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះហេតុការណ៍ដ៏រន្ធត់នេះ និងសូមជូនពរបងប្អូនកម្មករនិយោជិតដែលរងរបួស សូមឆាប់បានជាសះស្បើយ៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay