ខ្មែរណូត

ស្វែងរក

  • PR

    ធនាគារ ជីប ម៉ុង ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ ពីស្ថាបនអន្តរជាតិក្នុងឆ្នាំ ២០២៦

    BY SOMATEY June 9, 2026
    ធនាគារ ជីប ម៉ុង ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ ពីស្ថាបនអន្តរជាតិក្នុងឆ្នាំ ២០២៦

    ធនាគារ ជីប ម៉ុង មានមោទនភាពក្នុងការប្រកាសថា ធនាគារបានទទួលពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួន ២ សម្រាប់ឆ្នាំ ២០២៦ រួមមាន ពានរង្វាន់ “ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម” និង “កម្មវិធីធនាគារឌីជីថលល្អបំផុតសម្រាប់អតិថិជន” ពីស្ថាប័នអន្តរជាតិ Global Banking & Finance Review។

    ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ បានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងស្តង់ដារសេវាកម្មដ៏ឆ្នើមរបស់ធនាគារ ជីប ម៉ុង ក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដែលផ្ដោតលើតម្រូវការរបស់អតិថិជន និងការរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

    ពានរង្វាន់ “ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ឆ្នាំ ២០២៦” គឺជាការទទួលស្គាល់លើការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាកម្លាំងស្នូលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។

    សម្រាប់ធនាគារ ជីប ម៉ុង ដែលជាធនាគារបង្កើតឡើងដោយកូនខ្មែរ ការគាំទ្រសហគ្រាសធុនតូច និងមធ្យ គឺលើសពីការផ្ដល់ឥណទាន ពោលគឺជាការកសាងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេលវែង ដែលរួមចំណែកគាំទ្រការរីកចម្រើនរបស់អាជីវកម្ម តាមរយៈការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដែលសមស្រប ការប្រឹក្សាយោបល់ និងការគាំទ្រយុទ្ធសាស្រ្តអាជីវកម្ម។

    ធនាគារ ជីប ម៉ុង បានផ្ដោតសំខាន់លើវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ និងស្វាយចន្ទី ដែលជាវិស័យដ៏មានសក្តានុពលខ្ពស់សម្រាប់អនាគតសេដ្ឋកិច្ចកម្ពុជា ដោយបានប្តេជ្ញាផ្ដល់ទុនរហូតដល់ ៥០០ លានដុល្លារ ដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ បង្កើនចំណូល កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

    ទន្ទឹមនឹងនេះ ពានរង្វាន់ “កម្មវិធីធនាគារឌីជីថលល្អបំផុតសម្រាប់អតិថិជនបុគ្គល នៅកម្ពុជា ឆ្នាំ ២០២៦” ក៏បានបង្ហាញពីការទទួលស្គាល់លើការច្នៃប្រឌិតឌីជីថល និងការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្ដល់បទពិសោធន៍ធនាគារឌីជីថលដែលឆ្លាតវៃ រហ័ស សុវត្ថិភាព និងងាយស្រួលសម្រាប់ប្រតិបត្តការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អតិថិជនគ្រប់រូប។

    តាមរយៈកម្មវិធី CHIP MONG BANK APP អតិថិជនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើនយ៉ាងងាយស្រួល រួមមានការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ និងការបង់ពន្ធគ្រប់ប្រភេទ តាមរយៈ App តែមួយ ដោយមិនចាំបាច់អញ្ជើញមកសាខាធនាគារផ្ទាល់។

    លើសពីនេះ ធនាគារ ជីប ម៉ុង ក៏ជាធនាគារកូនខ្មែរដំបូងគេ ដែលផ្ដល់ជូនអត្រាការប្រាក់ 3% ដោយគ្រាន់តែភ្ជាប់ការបង់វិក្កយបត្រភ្លើងស្វ័យប្រវត្តិជាមួយ CHIP MONG BANK APP ដែលជាការបង្កើតតម្លៃបន្ថែម និងអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់អតិថិជនក្នុងជីវិតប្រចាំថ្ងៃ។

    សមិទ្ធផលទាំងពីរនេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ជីប ម៉ុង ក្នុងការកសាងស្តង់ដារថ្មីសម្រាប់វិស័យធនាគារ និងការបន្តនាំយកនវានុវត្តន៍ហិរញ្ញវត្ថុទំនើបៗ មកបម្រើតម្រូវការរបស់ប្រជាជនកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay