https://khmernote.com.kh/wp-admin/profile.php
ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ហែម វណ្ណឌី និងឯកអគ្គរដ្ឋទូតសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ស្រាវជ្រាវ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព

    BY July 8, 2026
    ឯកឧត្តម ហែម វណ្ណឌី និងឯកអគ្គរដ្ឋទូតសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ស្រាវជ្រាវ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព

    រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូតសហព័ន្ធអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា (និវេសនដ្ឋាននៅទីក្រុងបាងកក) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។

    ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា–អារ៉ាប់រួម (CEPA) ដោយជួយកាត់បន្ថយរបាំងបច្ចេកទេសក្នុងពាណិជ្ជកម្ម និងសម្រួលដល់លំហូរទំនិញរវាងប្រទេសទាំងពីរ។

    ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ គឺជាមូលដ្ឋានបច្ចេកទេសដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម។ យើងស្វាគមន៍កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ដើម្បីពង្រឹងសមត្ថភាពស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ មន្ទីរពិសោធន៍ និងវិញ្ញាបនបត្រកម្មរបស់កម្ពុជា ទន្ទឹមនឹងនោះជំរុញកិច្ចព្រមព្រៀងបច្ចេកទេសចាំបាច់នានា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។” កិច្ចពិភាក្សាក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកម្មវិធីអាហារូបករណ៍ ការផ្លាស់ប្តូរសិស្សនិស្សិត និងកម្មវិធីស្រាវជ្រាវរួមរវាងប្រទេសទាំងពីរ។

    ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហព័ន្ធអេមីរ៉ាតអារ៉ាប់រួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងកិច្ចសហការគាំទ្រការស្រាវជ្រាវ និងនវានុវត្តន៍។

    ឯកឧត្តមបានលើកឡើងថា៖ “យើងត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងកសាងភាពជាដៃគូដ៏រឹងមាំដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានយុវជនជំនាន់ក្រោយ។”

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay