ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកជំនន់នៅបង់ក្លាដែលបានបណ្តាលឱ្យមនុស្ស ៤៤នាក់បាត់បង់ជីវិត និងជាង ១លាននាក់ត្រូវជាប់នៅក្នុងផ្ទះមិនអាចចេញទៅណារួច

    BY July 12, 2026
    ទឹកជំនន់នៅបង់ក្លាដែលបានបណ្តាលឱ្យមនុស្ស ៤៤នាក់បាត់បង់ជីវិត និងជាង ១លាននាក់ត្រូវជាប់នៅក្នុងផ្ទះមិនអាចចេញទៅណារួច

    បង់ក្លាដែស៖ យ៉ាងហោចណាស់មានមនុស្ស ៤៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅប្រទេសបង់ក្លាដែស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃទី១១ ខែកក្កដា។​ ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺតំបន់ភាគអាគ្នេយ៍បង់ក្លាដែស ដែលមានស្រុកចំនួន ៧ គឺស្រុក Chattogram ស្រុក Cox’s Bazar ស្រុក Bandarban ស្រុក Rangamati ស្រុក Khagrachhari ស្រុក Moulvibazar និងស្រុក Habiganj។

    បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះហន្តរាយបង់ក្លាដែសបានបញ្ជាក់ថា គិតត្រឹមពេលនេះទឹកជំនន់ក៏បានធ្វើឱ្យពលរដ្ឋជាង ១លាននាក់ត្រូវជាប់គាំងនៅក្នុងផ្ទះមិនអាចចេញទៅណាបាននោះទេ ដ្បិតទឹកជំនន់បានកាត់ផ្តាច់ផ្លូវគោកសំខាន់ៗនៅក្នុងសហគមន៍អស់ទៅហើយ ខណៈពួកគេក៏មិនមានមធ្យោបាយធ្វើដំណើរបន្ទាន់តាមផ្លូវទឹកផងដែរ។ ប្រភពខាងលើបានបន្តថា អគ្គិសនីនៅតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ទាំងស្រុង ហើយមានពលរដ្ឋរាប់ពាន់គ្រួសារកំពុងត្រូវការជំនួយស្បៀងអាហារជាបន្ទាន់សម្រាប់ការទទួលទានប្រចាំថ្ងៃ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay