ធនាគារ ហ្វីលីព (Phillip Bank) ប្រកាសបើកសម្ពោធ «Shiok Sabay 2026» ជាមួយកម្មវិធីពិព័រណ៍កម្សាន្ត និងការផ្តល់ជូនពិសេសៗយ៉ាងច្រើនសម្រាប់អតិថិជន
ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរទិវាជាតិរបស់ប្រទេសសិង្ហបុរី ធនាគារហ្វីលីព ដែលជាធនាគារពាណិជ្ជតែមួយគត់ ដោយមានម្ចាស់ភាគហ៊ុនជាជនជាតិសិង្ហបុរីនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការនូវយុទ្ធនាការ “Shiok Sabay 2026“។ យុទ្ធនាការរយៈពេល 7 សប្តាហ៍ពេញនេះ នឹងចាប់ផ្តើមពីថ្ងៃទី 13 កក្កដា ដល់ថ្ងៃទី 30 សីហា 2026 ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏លេចធ្លោមួយ ក្នុងការនាំយកទំនុកចិត្តផ្នែកហិរញ្ញវត្ថុកម្រិតស្តង់ដារសិង្ហបុរី មកឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។

ឈ្មោះនៃយុទ្ធនាការនេះ គឺជាការសំយោគគ្នាយ៉ាងឥតខ្ចោះរវាងពាក្យសម្តែងក្តីរីករាយបែបសិង្ហបុរី «Shiok» ជាមួយពាក្យ «Sabay» (សប្បាយ) របស់ខ្មែរ។ ឈ្មោះនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណដ៏វិសេសវិសាលរបស់ធនាគារ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ PhillipCapital Group របស់សិង្ហបុរី ដែលបាននាំមកនូវឧត្តមភាព និងបទពិសោធន៍ 51 ឆ្នាំ ព្រមទាំងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ 100% ក្នុងការបម្រើ និងនាំមកនូវភាពសប្បាយរីករាយជូនដល់ប្រជាជនកម្ពុជា។
ការផ្តល់ជូនពិសេសៗពី ធនាគារ ហ្វីលីព
ក្នុងនាមជាស្ពានហិរញ្ញវត្ថុដ៏រឹងមាំរវាងប្រទេសទាំងពីរ ធនាគារ ហ្វីលីព បានសហការជាមួយបណ្តាញដៃគូអាជីវកម្មល្បីៗពីសិង្ហបុរី ដើម្បីនាំមកនូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជន។ ប្រូម៉ូសិនទាំងនោះមានដូចជា៖
ការផ្តល់ជូនបន្ថែមទៀត
ក្រៅពីប្រូម៉ូសិនខាងលើនេះ យុទ្ធនាការ Shiok Sabay 2026 ក៏មានការផ្តល់ជូនពិសេសពីដៃគូអាជីវកម្មរបស់ ធនាគារ ហ្វីលីព ក្នុងវិស័យសុខាភិបាល និងបដិសណ្ឋារកិច្ច ដែលមានដូចជា Oakwood, Himawari, SingMed Clinic និង SGMC រួមទាំងការផ្តល់ជូនពិសេសលើឥណទានគេហដ្ឋាន រថយន្ត ឡាន និងបុគ្គលផងដែរ។ សម្រាប់ព័ត៌មានលម្អិតអំពីការផ្តល់ជូននេះ លោកអ្នកអាច៖
ព្រឹត្តិការណ៍ចម្បង៖កម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows និងមហោស្រពកម្សាន្តរយៈពេលពីរថ្ងៃតាមបណ្តោយវិថីថ្មើរជើងចតុមុខ
ធនាគារ ហ្វីលីព នឹងនាំយកបរិយាកាស និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសិង្ហបុរីមកជូនសាធារណជនផ្ទាល់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ «Shiok Sabay 2026» ជាមួយកម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows) រៀងរាល់ចុងសប្តាហ៍ទូទាំងរាជធានីភ្នំពេញ ព្រមទាំងព្រឹត្តិការណ៍ដ៏អស្ចារ្យរយៈពេល 2 ថ្ងៃ នៅតាមបណ្តោយវិថីថ្មើរជើងចតុមុខ (តំបន់មាត់ទន្លេ)។ កម្មវិធីនេះនឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរវប្បធម៌ដ៏ធំមួយ ដែលរួមមានសកម្មភាពប្លែកៗតាមរចនាបថសិង្ហបុរី បទពិសោធន៍សហគមន៍ និងស្តង់អាហារ (Food Villages) ដើម្បីបង្ហាញពីចំណងសាមគ្គីភាព និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
កាលវិភាគកម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows)
ធនាគារ ហ្វីលីព បានរៀបចំកម្មវិធីយ៉ាងពិសេសសម្រាប់ថ្ងៃចុងសប្តាហ៍របស់អ្នក ចាប់ពីពាក់កណ្តាលខែកក្កដារហូតដល់ចុងខែសីហា។ ខាងក្រោមនេះជាកាលបរិច្ឆេទដើម្បីចូលរួមលេងហ្គេមសប្បាយ ភ្លក់អាហារ និងឈ្នះរង្វាន់ទៀតផង៖
កេរ្តិ៍ដំណែល 50 ឆ្នាំ ផ្អែកលើទំនុកចិត្ត
ក្នុងនាមជាធនាគារពាណិជ្ជមកពីសិង្ហបុរីតែមួយគត់នៅកម្ពុជា ធនាគារហ្វីលីព បានប្រតិបត្តិការដោយផ្អែកលើបទពិសោធន៍គ្រប់គ្រងហិរញ្ញវត្ថុយ៉ាងម៉ត់ចត់ ភាពត្រឹមត្រូវ និងស្តង់ដារស្ថាប័នអស់រយៈពេលកន្លះសតវត្សរ៍មកហើយ ពីសំណាក់ PhillipCapital Group ដែលបានគ្រប់គ្រងទ្រព្យសកម្មជាសកលតាំងពីឆ្នាំ 1975។ យុទ្ធនាការ Shiok Sabay 2026គឺជាការស្តែងចេញពីការដឹងគុណយ៉ាងពិតប្រាកដចំពោះប្រជាជនកម្ពុជា តាមរយៈការចែករំលែកនូវកេរ្តិ៍ដំណែលក្នុងតំបន់ នាំមកនូវរង្វាន់ហិរញ្ញវត្ថុដ៏វិសេសវិសាល និងរឹតចំណងមិត្តភាពផ្នែកហិរញ្ញវត្ថុឆ្លងដែនឱ្យកាន់តែស្អិតរមួត។
អំពី ធនាគារហ្វីលីព
ធនាគារហ្វីលីព គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មតាមរយៈបណ្តាញសាខាជាង 70 សាខាទូទាំងប្រទេស។ ធនាគារជាសមាជិករបស់ PhillipCapital Group ដែលជាសមូហភាពផ្តល់សេវាកម្មហិរញ្ញវត្ថុមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បង្កើតឡើងក្នុងឆ្នាំ 1975 និងមានវត្តមាននៅក្នុងប្រទេសជាង 15។ ដោយរួមបញ្ចូលគ្នារវាងជំនាញក្នុងស្រុក និងការគាំទ្រកម្រិតអន្តរជាតិ ធនាគារហ្វីលីព ផ្តល់ជូននូវដំណោះស្រាយសេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនបុគ្គល អាជីវកម្ម និងស្ថាប័ននានានៅទូទាំងប្រទេសកម្ពុជា។