ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើជំរឿនមន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់មន្ត្រីរាជការគ្រប់រូប

    BY tey mira July 15, 2026
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើជំរឿនមន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់មន្ត្រីរាជការគ្រប់រូប

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការធ្វើជំរឿនមន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ។

    ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងបន្ទាប់ពីសម្តេចបានបំពេញកាតព្វកិច្ចធ្វើជំរឿនមន្ត្រីរួចរាល់ ក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប។

    តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតីបានគូសបញ្ជាក់ថា ការធ្វើជំរឿនមន្ត្រីមានគោលបំណងប្រមូលទិន្នន័យជាក់ស្តែង ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានមនុស្សរបស់រាជរដ្ឋាភិបាល។

    ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ឱ្យចូលរួមបំពេញកាតព្វកិច្ចនេះឱ្យបានគ្រប់ៗគ្នា ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពនៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសាធារណៈ៕

    ប្រភព វិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay