ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សជាង ៩០០នាក់បានបាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅនៅក្នុងប្រទេសហូឡង់

    BY heangsamnuon168@gmail.com July 16, 2026
    មនុស្សជាង ៩០០នាក់បានបាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅនៅក្នុងប្រទេសហូឡង់

    ហូឡង់៖ របាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលហូឡង់បានបង្ហាញថា រលកកម្តៅបានបណ្តាលឱ្យមានពលរដ្ឋហូឡង់ចំនួន ៩១១នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែកក្កដា។​ តួលេខអ្នកស្លាប់ទាំងអស់នេះត្រូវបានគេរាប់ចាប់តាំងពីចុងខែមិថុនា រហូតដល់ដល់ពាក់ណ្តាលខែកក្កដានេះ។

    នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ​​​​ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំអស់នោះគឺជាពលរដ្ឋវ័យចំណាស់ ដែលមានអាយុខ្ទង់ ៨០ឆ្នាំ ឬជាង ៨០ឆ្នាំ។ ប្រភពខាងលើបានបន្តចំពោះហេតុផលជាក់ដែលបណ្តាលឱ្យជនរងគ្រោះម្នាក់ៗត្រូវស្លាប់បាត់បង់ជីវិតវិញគឺមានច្រើនផ្សេងៗពីគ្នារាប់ចាប់តាំងពីការកើតមានបញ្ហាសុខភាពរហូតដល់កើតមានគ្រោះថ្នាក់ចៃដន្យ តែហេតុផលចម្បងដែលជំរុញឱ្យមានបញ្ហាទាំងនោះគឺដោយសារតែរលកម្តៅ។ សូមបញ្ជាក់ជូនថា សីតុណ្ហភាពនៅភាគខាងត្បូង និងខាងលិចនៃតំបន់អឺរ៉ុបបានកើតឡើងដល់ ៤០សង្សាសេនៅក្នុងរដូវក្តៅឆ្នាំនេះ ដែលជារលកកម្តៅដ៏ខ្ពស់បំផុតមិនធ្លាប់មាននោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay