https://khmernote.com.kh/wp-admin/profile.php
ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនឹងផលិតកាក់ ១ដុល្លារ ដែលមានរូបលោក ដូណាល់ ត្រាំ នៅផ្នែកខាងមុខ

    BY heangsamnuon168@gmail.com July 16, 2026
    អាមេរិកនឹងផលិតកាក់ ១ដុល្លារ ដែលមានរូបលោក ដូណាល់ ត្រាំ នៅផ្នែកខាងមុខ

    អាមេរិក៖ ក្រសួងរតនាគារអាមេរិកគ្រោងនឹងផលិតកាក់ ១ដុល្លារ ដែលរូបលោកប្រធានាធិបតី ដូណាល់​ ត្រាំ នៅផ្នែកខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuter នៅក្នុងថ្ងៃទី១៦​ ខែកក្កដា។ បើគ្មានអ្វីប្រែប្រួលនោះទេ កាក់ដែលមានតម្លៃ ១ដុល្លារគំរូថ្មីនេះ នឹងត្រូវចេញផ្សាយជាសាធារណៈនៅអំឡុងខែតុលាខាងមុខនេះ។

    បើតាមលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា កាក់ ១ដុល្លារគំរូថ្មីនេះត្រូវបានបង្កើតឡើងដើម្បីជាផ្នែកមួយនៃការរំលឹកខួបលើកទី២៥០ នៃការបង្កើតប្រទេសជាតិ។ លោកបានបន្តថា បន្ថែមពីមានរូបលោក ដូណាល់ ត្រាំ នៅលើកាក់ផ្នែកខាងមុខក៏នឹងមានពាក្យថា “សេរីភាព” “យើងទុកចិត្តលើព្រះជាម្ចាស់” និង “១៧៧៦-២០២៦” ផងដែរ។ នៅផ្នែកខាងក្រោយនឹងមានរូបសត្វឥន្ទ្រី និងរូបកណ្តាប់ដៃជាមួយនឹងពាក្យថា “ប្រយុទ្ធ ប្រយុទ្ធ ប្រយុទ្ធ” ដែលសំដៅដល់ហេតុការណ៍ប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ កាលពីឆ្នាំនាំ២០២៤៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Reuter

    Share This Post:
    MPO4D jitutoto mpo4d Mpoplay