ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាដាក់ឱ្យប្រើប្រាស់រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនជាលើកដំបូង

    BY heangsamnuon168@gmail.com July 17, 2026
    ឥណ្ឌាដាក់ឱ្យប្រើប្រាស់រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនជាលើកដំបូង

    ឥណ្ឌា៖ ប្រទេសឥណ្ឌាបានដាក់ឱ្យប្រើប្រាស់រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៧ ខែកក្កដា។ គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយកាបូនពីការដឹកជញ្ជូនតាមផ្លូវដែក និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។

    បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា រថយន្តភ្លើងដើរដោយថាមពលអ៊ីដ្រូសែនខាងលើនេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងដំណាក់កាលសាកល្បង ដោយមានប្រវែងផ្លូវ ៨៩គីឡូម៉ែត្រ សម្រាប់ឆ្លងកាត់រវាងទីក្រុង Jind និងទីក្រុង Sonipat ក្នុងរដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌា។ ប្រភពខាងលើបន្តថា រថភ្លើងដំណើរការដោយប្រព័ន្ធរុញច្រានកោសិកាឥន្ធនៈអ៊ីដ្រូសែនកម្លាំង ១២០០ គីឡូវ៉ាត់ ហើយរថភ្លើងអាចធ្វើដំណើរបានលឿនបំផុតក្នុងល្បឿន ១៨០គីឡូម៉ែត្រនៅក្នុងមួយម៉ោង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay