ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៨នាក់បានបាត់បង់ជីវិត​ និង ៣៤នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីនៅប្រទេសចិន

    BY heangsamnuon168@gmail.com July 18, 2026
    មនុស្ស ៨នាក់បានបាត់បង់ជីវិត​ និង ៣៤នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីនៅប្រទេសចិន

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែកក្កដា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងម៉ោង ៩ និង ១០នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសចិន) និងបានកើតឡើងនៅក្នុង​ក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។

    បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា​ គិតត្រឹមពេលនេះនៅមានមនុស្សចំ​នួន ៣៤នាក់ កំពុងបាត់ខ្លួន ខណៈមនុស្សចំនួន ១៨នាក់ត្រូវបានជួយសង្គ្រោះចេញពីបំណាក់ដី និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ភ្លាមៗក្រោយកើតមានហេតុការណ៍អកុសលនេះ លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានជំរុញឱ្យមានការត្រួតពិនិត្យនិងខិតខំស្វែងរកអ្នកបាត់ខ្លួនឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ហើយរហូតមកទល់នឹងពេលនេះអាជ្ញាធរក្រុង Chongqing បានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះជាង ៨០០នាក់ក្នុងប្រតិ​បត្តិការស្វែងរកអ្នកបាត់ខ្លួន។ ប្រភពខាងលើបានបន្តថា រដ្ឋាភិបាលចិនក៏បានប្រកាសផ្តល់ប្រាក់ជំនួយចំនួន ៥០លានយ័ន (ជាង ៧,៣ លានដុល្លារ) សម្រាប់ប្រើប្រាស់ក្នុងការធ្វើអន្តរាគមន៍ផ្សេងៗនិងជួយជនរងគ្រោះផងដែរ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay