ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកជំនន់នៅភាគជើងវៀតណាម បណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត និង ៤នាក់កំពុងបាត់ខ្លួន

    BY heangsamnuon168@gmail.com July 20, 2026
    ទឹកជំនន់នៅភាគជើងវៀតណាម បណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត និង ៤នាក់កំពុងបាត់ខ្លួន

    វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺខេត្ត Lai Chau ដែលស្ថិតនៅប៉ែកខាងជើង នៃប្រទេសវៀតណាម។

    ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏មានមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ ខណៈមនុស្សចំនួន ៧នាក់បានរងរបួសធ្ងន់និងស្រាល។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ទឹកទំនន់បានកើតមានយ៉ាងឆាប់រហ័សបំផុតក្រោយតំបន់រងគ្រោះខាងលើបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងខ្លាំងនិងជាច្រើនថ្ងៃជាប់ៗគ្នា។​ សូមបញ្ជាក់ជូនថា កាលពីឆ្នាំកន្លងទៅប្រទេសវៀតណាមក៏បានរងការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរផងដែរ ដោយពេលនោះឥទ្ធិពលរបស់ទឹកជំនន់បានបណ្តាលឱមានពលរដ្ឋវៀតណាមរហូតដល់ ៤៨៩នាក់ត្រូវស្លាប់បាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay