ទឹកជំនន់និងបាក់ដីនៅឥណ្ឌា បណ្តាលឱ្យមនុស្ស ១៩នាក់បាត់បង់ជីវិត និងមួយចំនួនកំពុងបាត់ខ្លួន
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកទំនន់និងបញ្ហាបាក់នៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិខាងលើក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ១៩នាក់នោះ គឺមានជនរងគ្រោះចំនួន ៨នាក់ ជាពលរដ្ឋនៃរដ្ឋ Nagaland ដែលជាតំបន់ជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ហើយជនរងគ្រោះចំនួន ១១នាក់ផ្សេងទៀតគឺជាពលរដ្ឋ នៃតំបន់សហភាព Jammu និង Kashmir។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួនកំពុងតែបាត់ខ្លួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia