ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ១៨នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ០៥ករណីផ្សេងគ្នា

    BY hor nita July 20, 2026
    ស្នងនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ១៨នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ០៥ករណីផ្សេងគ្នា

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ ២០២៦ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៨នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ០៥ករណីផ្សេងគ្នា។

    ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន១៨នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៥ករណីផ្សេងគ្នា។ នៅថ្ងៃទី ១៨ និង ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៥ករណី ដូចខាងក្រោម៖

    ករណីទី០១: ប៉ុនប៉ងឃាតកម្ម និងអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តបទល្មើសនៅចំណុចបន្ទប់ជួលលេខ៧ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១:២០ នាទី។

    ករណីទី០២: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ៥៩៧ ភូមិទួលគោក សង្កាត់ទូលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២០:០៧ នាទី, ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២០:៤៧ នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២០:០៦ នាទី និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២:១៥នាទី បង្កឡើងដោយក្រុមក្មេងទំនើងឈ្មោះ ចែក, ក្រុម កៀង និងក្រុម ក្រោមការ៉ាស់សាំង។

    ករណីទី០៣ និងទី០៤: អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៣៥ ផ្លូវលេខ២៤០ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៣:៣៧នាទី, ករណីលួចយកម៉ូតូ និងទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តបទល្មើសនៅចំណុចខាងមុខបុរីហេងហៀង មហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៣:៤២ នាទី ។

    ករណីទី០៥: ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តបទល្មើសនៅចំណុចច្រកសំណង់មិនរៀបរយ ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០១:៤៩ នាទី បង្កឡើងដោយក្រុមក្មេងទំនើងឈ្មោះ បឹងកក់(BK) និងក្រុមអេលៀនតាខ្មៅ ។

    បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    ប្រភព​៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay