ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទីសំខាន់ក្នុងការគាំទ្រផលិតផលជាតិ

    BY hor nita July 20, 2026
    រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទីសំខាន់ក្នុងការគាំទ្រផលិតផលជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទីសំខាន់ក្នុងការគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ ការផ្សព្វផ្សាយ និងការជួយនាំផលិតផលខ្មែរទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ។

    ថ្លែងក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» កាលពីពេលថ្មីៗនេះ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។

    លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយផលិតផលដែលផលិតក្នុងស្រុក បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព តម្លៃ និងស្តង់ដារផលិតផលជាតិ ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាញលក់ទំនើប។

    ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានសហការរៀបចំកម្មវិធី និងផ្តល់ទីតាំងសម្រាប់រៀបចំពិធី ព្រមទាំងកោតសរសើរចំពោះកិច្ចសហការរវាងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ ផលិតករក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត ដែលបានរួមគ្នាជំរុញការផលិត ការចែកចាយ និងការប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែទូលំទូលាយ។

    សូមជម្រាបជូនថា យុទ្ធនាការ #MadeInCambodia នឹងអនុវត្តរយៈពេលមួយឆ្នាំពេញ ដោយមានការរៀបចំតាំងលក់ផលិតផលជាតិនៅតាមផ្សារទំនើប ម៉ាត និងមីនីម៉ាតនានាទូទាំងរាជធានី-ខេត្ត។ បច្ចុប្បន្ន បណ្តាផ្សារទំនើប និងហាងលក់ទំនិញជាច្រើនបានចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ផលិតផលជាតិ និងជំរុញការរីកចម្រើនរបស់សហគ្រាសខ្មែរ៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay