ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់រងរបួស ក្នុងពេលអបអរសាទរអេស្ប៉ាញឈ្នះ World Cup 2026

    BY heangsamnuon168@gmail.com July 20, 2026
    យុវជនម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់រងរបួស ក្នុងពេលអបអរសាទរអេស្ប៉ាញឈ្នះ World Cup 2026

    អេស្ប៉ាញ៖ ក្មេងជំទង់ម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់បានរងរបួស ក្នុងអំឡុងពេលអបអរសាទរជ័យជម្នះរបស់អេស្ប៉ាញក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup 2026 នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង Ciudad Rodrigo ភាគខាងលិច នៃប្រទេសអេស្ប៉ាញ។

    ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាក្មេងប្រុសអាយុ ១៣ម្នាក់ ដែលបានស្លាប់ដោយសារមានរូបសំណាក់បាញ់ទឹកដ៏ធំមួយបានដួលរលំនិងសង្កត់ពីលើរូបគេក្នុងអំឡុងពេលមានហ្វូងមនុស្សជាច្រើនកំពុងតែប្រជ្រៀតដើរអបអរសាទរនៅលើដងផ្លូវ។ ភ្លាមៗក្រោយពេលកើតហេតុ សាលាក្រុង Ciudad Rodrigo បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខទៅកាន់គ្រួសារជនរងគ្រោះនិងអ្នករងរបួសចំពោះសោកនាដកម្មដ៏ក្រៀមក្រំនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay