ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យ៖ មន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃជុំវិញការ បាត់ខ្លួនរបស់ពលករខ្មែរពេលចុះទូកនេសាទនៅសមុទ្រថៃ

    BY hor nita July 21, 2026
    អ្នកនាំពាក្យ៖ មន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃជុំវិញការ បាត់ខ្លួនរបស់ពលករខ្មែរពេលចុះទូកនេសាទនៅសមុទ្រថៃ

    (រាជធានីភ្នំពេញ) ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅព្រឹកថ្ងៃទី ២១ ខែកក្ដដា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា មន្ត្រីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសហការជាមួយអាជ្ញាធរថៃយ៉ាងជិតស្និទ្ធ ដើម្បីជួយសង្គ្រោះ និងបន្ត ស្វែងរកពលករខ្មែរដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទមួយនៅសមុទ្រ ក្នុងខេត្តត្រាត ប្រទេសថៃ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦។

    ឯកឧត្តម ស៊ុន មេសា បានថ្លែងថា ទូកនេសាទនេះ បានចាកចេញទៅនេសាទនៅសមុទ្រកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែទូកនេះបានបាត់ការ ទាក់ទងជាមួយម្ចាស់ទូក និងអាជ្ញាធរនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ ដោយមកដល់ពេលនេះសពពលរដ្ឋខ្មែរ ២រូប និងថៃ ១រូបត្រូវបានរកឃើញ។

    ឯកឧត្តមបញ្ជាក់ថា៖«រហូតមកដល់ពេលនេះក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះចំនួន ៣នាក់ក្នុងចំណោម ៥នាក់ ដែលបានរងគ្រោះក្នុងហេតុ ការណ៍លិចទូកនេសាទនោះ។ ជនរងគ្រោះដែលរកឃើញទាំង ៣នាក់នោះ មានបងប្អូនខ្មែរ ២នាក់ និងថៃម្នាក់ ហើយសាកសពបងប្អូនខ្មែរ ១នាក់ ត្រូវ បានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យ ហើយសពម្នាក់ទៀតកំពុងតម្កល់នៅមន្ទីរពេទ្យដើម្បីរង់ចាំគ្រួសារមកទទួល»។

    អ្នកនាំពាក្យរូបនេះបន្ថែមថា៖«យើង កំពុងសហការ តាមដាន និងស្វែងរកខ្មែរពីរនាក់ទៀតដែលត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិត»។

    ចំពោះករណីនេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានសង្កត់ធ្ងន់ថា សុវត្ថិភាពរបស់បងប្អូនយើងនៅក្រៅប្រទេស គឺជាការងារអាទិភាព ដែលរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay