ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការបើកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅតាមសាលាឯកជននានា

    BY hor nita July 21, 2026
    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការបើកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅតាមសាលាឯកជននានា

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែកក្ដដា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ស្វាគមន៍ចំពោះការបើកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET)នៅតាមសាលាឯកជននានា ដែលជាការចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ South-East Asia នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៦ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

    ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំស្វាគមន៍ចំពោះការខិតខំរៀបចំបន្ថែម បើកវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេក(TVET) ពីវិស័យឯកជន រួមជាមួយក្រសួងការងារ ដើម្បីបង្កើតឱកាសគុណភាព សមត្ថភាពដល់ប្រជាពលរដ្ឋ ដែលយុវជន មានឱកាសរៀនសូត្រ»។ សម្តេចធិបតីបានលើកឡើងថា នេះជាការផ្តល់ឱកាស និងបើកចំហចក្ខុវិស័យសម្រាប់រាជរដ្ឋាភិបាល ក្នុងការធ្វើយ៉ាងណាធានាគុណភាព។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏ស្នើសុំដល់សាលាឯកជនទាំងអស់ កុំធ្វើ ការប្រកួតប្រជែងគ្នាដោយយកតែបរិមាណ ត្រូវធ្វើយ៉ាងណាឱ្យសិស្សមានសមត្ថភាពគ្រប់គ្រាន់ មុនចេញពីសាលា។

    ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបន្ថែមថា ការធានាគុណភាពពិតប្រាកដ ការពង្រីក ការងារត្រូវមានសមត្ថភាព ក្នុងនោះ ការវិនិយោគនៅក្នុងសុខាភិបាលជារឿងសំខាន់ ហើយយើងក៏ស្វាគមន៍ចំពោះការចូលរួមពីវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay