អន្តរជាតិ
លោក ដូណាល់ ត្រាំ គ្រោងដំឡើងពន្ធនាំចូលថ្នាំពេទ្យរហូតដល់ ២០០% ដើម្បីដាក់សម្ពាធឱ្យក្រុមហ៊ុនធំៗងាកទៅផលិតថ្នាំពេទ្យទូទៅលើទឹកដីអាមេរិក
BY heangsamnuon168@gmail.com
July 22, 2026
អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងដំឡើងពន្ធនាំចូលថ្នាំពេទ្យទូទៅរហូតដល់ ២០០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែកក្កដា។ គម្រោងដំឡើងពន្ធនាំចូលក្នុងអត្រាដ៏ខ្ពស់នេះគឺត្រូវបានធ្វើឡើងដើម្បីដាក់សម្ពាធឱ្យក្រុមហ៊ុនផលិតថ្នាំពេទ្យធំៗងាកទៅផលិតថ្នាំពេទ្យក្នុងទឹកដីអាមេរិកវិញ។

ប្រភពខាងលើបានបន្តថា គម្រោងដំឡើងពន្ធនាំចូលថ្នាំពេទ្យខាងលើនេះនឹងត្រូវធ្វើឡើងចំនួន ២ ដំណាក់កាល ដោយដំណាក់កាលទី១ នឹងត្រូវចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២៨ ដែលអត្រាពន្ធនឹងត្រូវដំឡើងចំនួន ១០០%។ មួយឆ្នាំបន្ទាប់មកទៀត ពោលគឺនៅក្នុងខែសីហា ឆ្នាំ២០២៩ ការដំឡើងពន្ធនាំចូលដំណាក់កាលទី២ នឹងត្រូវចាប់ផ្តើម ដោយមានការដំឡើងពន្ធ ១០០% បន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time