ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេណេស៊ុយអេឡា រកឃើញអ្នកបាត់បង់ជីវិតដោយសារមេរោគ Hantavirus ចំនួន ៥ករណី

    BY heangsamnuon168@gmail.com July 22, 2026
    វេណេស៊ុយអេឡា រកឃើញអ្នកបាត់បង់ជីវិតដោយសារមេរោគ Hantavirus ចំនួន ៥ករណី

    វេណេស៊ុយអេឡា៖ ក្រសួងសុខាភិបាលវេណេស៊ុយអេឡាបានជូនដំណឹងពីការរកឃើញអ្នកស្លាប់បាត់បង់ជីវិតដោយសារមេរោគ Hantavirus ចំនួន ៥ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែកក្កដា។ នៅក្នុងចំណោមករណីស្លាប់ទាំង ៥នោះ គឺមាន ៣ករណីបានកើតឡើងនៅក្នុងរដ្ឋ Anzoategui ភាគខាងកើត នៃប្រទេសវេណេស៊ុយអេឡា។

    ប្រភពខាងលើបានបន្តថា ករណីស្លាប់ចំនួន ២ផ្សេងទៀតគឺត្រូវបានរកឃើញនៅក្នុងរដ្ឋ Barinas ដែលបានកើតឡើងចំពោះបុគ្គលិកសុខាភិបាលចំនួន ២នាក់ ហើយករណីឆ្លងមេរោគនិងស្លាប់នេះ គឺជាករណីដាច់ដោយឡែកមិនជាប់ពាក់ព័ន្ធជាមួយនឹងករណីឆ្លងមេរោគនិងស្លាប់ ដែលបានកើតឡើងនៅក្នុងរដ្ឋ Anzoategui នោះទេ។​ យ៉ាងណាក្តីអាជ្ញាធរសុខាភិបាលវេណេស៊ុយអេឡាបានបញ្ជាក់ថា ករណីឆ្លងនិងស្លាប់ដោយសារមេរោគ Hantavirus ទាំង ៥ករណីខាងលើនេះ មិនបានបង្កការរាតត្បាតចូលទៅក្នុងសហគមន៍នោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay