ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បារាំងជម្លៀសពលរដ្ឋ ១២,០០០នាក់ជាបន្ទាន់ ដោយសារបញ្ហាភ្លើងឆេះព្រៃ

    BY heangsamnuon168@gmail.com July 23, 2026
    បារាំងជម្លៀសពលរដ្ឋ ១២,០០០នាក់ជាបន្ទាន់ ដោយសារបញ្ហាភ្លើងឆេះព្រៃ

    បារាំង៖ អាជ្ញាធរបារាំងបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ១២,០០០នាក់ជាបន្ទាន់ដោយសារបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៣​ ខែកក្កដា។ ទីតាំងដែលកំពុងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃខាងលើនេះគឺតំបន់ Gironde ដែលស្ថិតនៅភាគនិរតីនៃប្រទេសបារាំង។

    បើតាមអាជ្ញាធរបារាំងបានឱ្យដឹងថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃនៅលើផ្ទៃដីជាង ២,០០០ហិចតា ហើយអណ្តាតភ្លើងនៅតែបន្តឆាបឆេះទៅកាន់តំបន់ព្រៃជាច្រើនកន្លែងទៀតផងដែរ។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរបារាំងបានប្រកាសដាក់តំបន់ Gironde ឱ្យស្ថិតនៅក្នុងការប្រកាសអាសន្នកម្រិតក្រហម ដើម្បីឱ្យពលរដ្ឋក្នុងតំបន់ទាំងអស់ត្រូវបង្កើតការប្រុងប្រយ័ត្នឱ្យបានគ្រប់ពេលវេលា​ បើទោះជាភ្លើងនៅមិនទាន់រាលដាលទៅដល់សហគមន៍រស់នៅរបស់ពួកគេក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay