ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កប៉ាល់ដឹកទំនិញវៀតណាមមួយគ្រឿងបានលិចនៅសមុទ្រចិនខាងត្បូង ហើយក្រុមនាវិក ១៧នាក់កំពុងបាត់ខ្លួន

    BY heangsamnuon168@gmail.com July 27, 2026
    កប៉ាល់ដឹកទំនិញវៀតណាមមួយគ្រឿងបានលិចនៅសមុទ្រចិនខាងត្បូង ហើយក្រុមនាវិក ១៧នាក់កំពុងបាត់ខ្លួន

    ហុងកុង៖ កប៉ាល់ដឹកទំនិញមួយគ្រឿងរបស់វៀតណាមបានលិចនៅផ្លូវទឹកដ៏មមាញឹកមួយកន្លែងនៃសមុទ្រចិនខាងត្បូង និងបណ្តាលឱ្យមានមនុស្សចំនួន ១៧នាក់កំពុងបាត់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ កប៉ាល់ដឹកទំនិញមួយគ្រឿងនេះមានឈ្មោះថា Khoi Nguyen ១៨ ​មាន​ប្រវែង​ជិត ៧០ ម៉ែត្រ និង​មាន​ទម្ងន់​សរុប ៩៩៩ តោន។

    បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា នៅលើកប៉ាល់ដឹកទំនិញខាងលើនេះមានផ្ទុកក្រុមនាវិកជនជាតិវៀតណាមសរុបចំនួន ៦២នាក់ ប៉ុន្តែភ្លាមៗក្រោយកើតហេតុគេអាចជួយសង្គ្រោះមនុស្សបានចំនួន ៤៥នាក់។ ប្រភពខាងលើបានបន្តថា នៅក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះក្នុងឧប្បតិហេតុខាងលើ គេបានប្រើប្រាស់កប៉ាល់របស់ប្រទេសចិនមួយចំនួន ៦ គ្រឿង ឧទ្ធម្ភាគចក្រ​សង្គ្រោះ​មួយ​គ្រឿង និង​នាវា​វៀតណាម​មួយ​គ្រឿង​ផងដែរ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay