យន្តហោះមួយគ្រឿងបានធ្លាក់ទៅលើដំបូលផ្ទះមួយកន្លែងនៅអាឡឺម៉ង់ បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និងម្នាក់កំពុងបាត់ខ្លួន
អាឡឺម៉ង់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសអាឡឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើហេតុហើយ គិតត្រឹមពេលនេះក៏មានមនុស្សម្នាក់កំពុងតែបាត់ខ្លួនផងដែរ។

បើតាមអាជ្ញាធរអាកាសចរណ៍អាឡឺម៉ង់បានបញ្ជាក់ថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះខ្នាតតូច ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន ហើយយន្តហោះបានធ្លាក់ទៅលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង នៅក្នុងទីក្រុង Ganderkesee ភាគពាយ័ព្យនៃប្រទេសអាឡឺម៉ង់។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះ គឺជាអ្នកដំណើនៅក្នុងយន្តហោះ ដោយម្នាក់ជាបុរសអាយុ ៦៦ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុ ៧៧ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time