https://khmernote.com.kh/wp-admin/profile.php
ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មានប្រទេសចំនួន៤ ដែលអាម៉េរិកនឹងផ្តល់ជូននូវអត្រាពន្ធសូន្យ រយៈពេល៣ឆ្នាំ អាចនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ទៅអាម៉េរិក

    BY hor nita July 28, 2026
    មានប្រទេសចំនួន៤ ដែលអាម៉េរិកនឹងផ្តល់ជូននូវអត្រាពន្ធសូន្យ រយៈពេល៣ឆ្នាំ អាចនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ទៅអាម៉េរិក

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងបញ្ជាក់ថា មានតែ៤ប្រទេសប៉ុណ្ណោះ រួមមាន កម្ពុជា បង់ក្លាដេស ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ដែលសហរដ្ឋអាមេរិក នឹងផ្តល់ជូននូវអត្រាពន្ធសូន្យ អាចនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ចូលទៅសហរដ្ឋអាមេរិក ក្នុងបរិមាណជាក់លាក់ដោយរួចផុតពន្ធរយៈពេល៣ឆ្នាំ ក្នុងករណីប្រើប្រាស់វត្ថុធាតុដើម (រួមមាន ក្រណាត់ កប្បាស ឬអំបោះជាដើម) នាំចូលពីអាម៉េរិក។

    ការថ្លែងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី អត្រាពន្ធគយថ្មីក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។

    ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់ថា អត្រាពន្ធបដិកាថ្មី ដែលសហរដ្ឋអាមេរិកដាក់មកលើកម្ពុជា គឺ១០% បូកអត្រា MFN មិនមែន១០% បន្ថែមលើពន្ធ១៩% នោះទេ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ យើងបានទទួលអត្រាពន្ធថ្មី ១០% បូក MFN។ អាត្រាពន្ធនេះ មិនមែនបន្ថែមពីលើអត្រា១៩%នោះទេ គឺកម្ពុជាបង់ពន្ធលើ MFN ដែលពន្ធ MFN នេះ គឺជាអត្រាពន្ធអនុម័តដោយសភារបស់សហរដ្ឋអាមេរិក មិនមែនអនុម័តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។ ដូច្នេះ គ្រប់ប្រទេសទាំងអស់ ត្រូវបង់លើ MFN បូក១០% ឬ MFN បូក១២.៥%»។

    ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ចាប់ពី២ ទៅ៣ខែទៀត អាម៉េរិក នឹងបញ្ជាក់លើពន្ធ Excess Capacity ជាថ្មី លើ១៦ប្រទេស ហើយក្នុងនោះ មានកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ចិន និងសហភាពអឺរ៉ុប ជាដើម។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ឆ្លងកាត់ការពិភាក្សាជាមួយនឹងតំណាងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក គឺនឹងមិនឱ្យកម្ពុជា បាត់បង់ភាពប្រកួតប្រជែងឡើយ ដោយគេបានបញ្ជាក់ច្បាស់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកា ដែលអាម៉េរិក បានចុះហត្ថលេខាដោយឯកឧត្ដមប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺគេនៅតែទទួលស្គាល់លើកិច្ចព្រមព្រៀងនោះ ពោលគឺបើទោះបីជាមានការកំណត់ជាថ្មីក៏ដោយ នឹងមិនឱ្យលើសពី ១៩%ឡើយ បានន័យថា Excess Capacity បូកជាមួយពន្ធ Force Labor កុំឱ្យលើស ១៩%ឡើយ។

    ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានអះអាងថា៖ «គេក៏បានសន្យាជាមួយយើងថា គេមិនឱ្យកម្ពុជា បាត់បង់ភាពប្រកួតប្រជែង បើយើងចរចាចប់បានពន្ធបដិកា ឬពាណិជ្ជកម្មប៉ុណ្ណោះ១៩% ហើយបែរជាគាត់ឱ្យប្រទេសជិតខាងរបស់យើងទាបជាង ១៩% ក៏គាត់ទម្លាក់ឱ្យយើងស្មើគេដែរ។ មិនឱ្យយើងបាត់ភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងទេ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay