ដំណឹងល្អ! ក្រសួងអប់រំ នឹងមានប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅ ប្រទេសឡាវ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្អៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងពី ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ដោយឡែក សម្រាប់មុខជំនាញទៅសិក្សាបន្តនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវមានដូចជា បរិស្ថាន, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ព័ត៌មានវិទ្យា, ស្ថាបត្យកម្ម, គ្រប់គ្រងព្រៃឈើ, គ្រប់គ្រងធនធានទឹក និងឧតុនិយម, សណ្ឋាគារ និងទេសចរណ៍។
ចំពោះការទទួលពាក្យសុំប្រឡង នឹងចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ១៦ម៉០០នាទី នៅការិយាល័យសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ប្រហែល៥០ម៉ែត្រ)៕


ប្រភព៖ MoEYS Cambodia