https://khmernote.com.kh/wp-admin/profile.php
ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីសម្រេចចោទប្រកាន់ លោក Pavel Durov ស្ថាបនិក Telegram ពីបទសម្របសម្រួលសកម្មភាពភេរវកម្ម

    BY heangsamnuon168@gmail.com July 29, 2026
    រុស្ស៊ីសម្រេចចោទប្រកាន់ លោក Pavel Durov ស្ថាបនិក Telegram ពីបទសម្របសម្រួលសកម្មភាពភេរវកម្ម

    រុស្សី៖ ស្ថាប័នសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) សម្រេចចោទប្រកាន់ លោក Pavel Durov ដែលជាស្ថាបនិកបណ្តាញសង្គម Telegram  ពីបទសម្របសម្រួលសកម្មភាពភេរវកម្ម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែកក្កដា។ ទន្ទឹមគ្នានេះ ស្ថាប័ន FSB ក៏បានចេញដីកាចាប់ខ្លួនអន្តរជាតិ ដើម្បីតាមចាប់លោក Pavel Durov ផងដែរ។

    ប្រភពខាងលើបានបន្តថា ការសម្រេចចោទប្រកាន់របស់ FSB ទៅកាន់លោក Pavel Durov ត្រូវបានធ្វើឡើងក្រោយ Telegram បរាជ័យក្នុងការលុបសម្ភារៈមួយចំនួនចេញពីបណ្តាញសង្គមរបស់ខ្លួន ហើយក្រោយមកសម្ភារៈទាំងនោះក៏ត្រូវបានប្រើប្រាស់ដោយក្រុមកងកម្លាំងពិសេសអ៊ុយក្រែន ក្រុមអង្គការភេរវករ និងក្រុមជ្រុលនិយមមួយចំនួន ដើម្បីរៀបចំការវាយប្រហារ ធ្វើសកម្មភេរវកម្ម ការសម្លាប់រង្គាល និងប្រតិបត្តិការក្លែងបន្លំតាមអ៊ីនធឺណិតនៅក្នុងសហព័ន្ធរុស្ស៊ី។ សូមបញ្ជាក់ជូនថា លោក Pavel Durov បានកើតនៅក្នុងប្រទេសរុស្ស៊ី ហើយលោកមានលិខិតឆ្លងដែនអេមីរ៉ាតអារ៉ាប់រួម និងបារាំង ខណៈយោងតាមព័ត៌មានដែលបានចុះផ្សាយជាសាធារណៈ គឺនាពេលបច្ចុប្បន្ននេះលោកកំពុងរស់នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay