ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស​ ៧នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅអាហ្សង់ទីន

    BY heangsamnuon168@gmail.com July 30, 2026
    មនុស្ស​ ៧នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅអាហ្សង់ទីន

    អាហ្សង់ទីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន​ ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងប្រទេសអាហ្សង់ទីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៣០ ខែកក្កដា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងឧទ្យានជាតិ Ischigualasto នៃខេត្ត San Juan ដែលស្ថិតនៅប៉ែកខាងលិចប្រទេសអាហ្សង់ទីន។

    បើតាមអាជ្ញាធរអាកាសចរណ៍អាហ្សង់ទីនបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់នោះគឺជាឧទ្ធម្ភាគចក្រសម្រាប់ប្រើប្រាស់ក្នុងអន្តរាគមន៍ពន្លត់អគ្គិភ័យ ប្រភេទ Bell 412 ហើយការធ្លាក់នេះបានកើតឡើងនៅក្នុងអំឡុងពេលនៃការហោះហើរសាកល្បង។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៧នាក់នោះគឺរួមមានទាំង អ្នកពន្លត់អគ្គិភ័យ មន្ត្រីប៉ូលីស និងក្រុមអ្នកជំនាញជួយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay