https://khmernote.com.kh/wp-admin/profile.php
ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អូស្ត្រាលីផ្តើមចាត់វិធានការតាមផ្លូវច្បាប់ចំពោះ Telegram ជុំវិញការបង្ហោះដែលមានទិន្នាការគាំទ្រសកម្មភាពភេរវកម្ម

    BY heangsamnuon168@gmail.com July 30, 2026
    អូស្ត្រាលីផ្តើមចាត់វិធានការតាមផ្លូវច្បាប់ចំពោះ Telegram ជុំវិញការបង្ហោះដែលមានទិន្នាការគាំទ្រសកម្មភាពភេរវកម្ម

    អូស្រ្តាលី៖ និយតករអ៊ីនធឺណិតរបស់ប្រទេសអូស្ត្រាលី បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន Telegram ជុំវិញករណីដែល Telegram បរាជ័យក្នុងការលុបការបង្ហោះមួយចំនួន ដែលមានទិន្នាការគាំទ្រសកម្មភាពភេរវកម្មចេញពីបណ្តាញសង្គមរបស់ខ្លួន នេះបើយយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែកក្កដា។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះភាគីខាងក្រុមហ៊ុន Telegram នៅមិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយទេចំពោះការប្រកាសខាងលើនេះ។

    បើតាមលោកស្រី Julie Inman Grant ស្នងការសុវត្ថិភាពអេឡិចត្រូនិកអូស្ត្រាលីបានបញ្ជាក់ថា ការបង្ហោះនិងចែកចាយក្នុងបណ្តាញសង្គម Telegram ដែលមានទិន្នាការគាំទ្រសកម្មភាពភេរវកម្មនោះរួមមានទាំង សារ រូបភាព និងវីដេអូ បង្ហាញពីសកម្មភាពហិង្សាជ្រុលនិយម សម្ភារៈដែលទាក់ទងនឹងការវាយប្រហារភេរវកម្មនៅ Christchurch និង Buffalo សកម្មភាព​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ និងការកាត់ទោសប្រហារជីវិតភេរវករផងដែរ។ លោកស្រីបានបន្តថា ការខកខានមិនអនុវត្តតាមក្រម និងស្តង់ដាររបស់ប្រទេសអូស្ត្រាលី គឺអាចរងនូវការផ្តន្ទាទោសយ៉ាធ្ងន់ធ្ងរ និងរួមមានទាំងការពិន័យរដ្ឋប្បវេណីជាប្រាក់រហូតដល់ ៥៤,៦ លានដុល្លារអូស្ត្រាលី (៣៧,៩៦លានដុល្លារអាមេរិក) ផងដែរ ។

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay