ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៣៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនៅប៉ាគីស្ថាន

    BY heangsamnuon168@gmail.com July 31, 2026
    មនុស្ស ៣៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនៅប៉ាគីស្ថាន

    ប៉ាគីស្ថាន៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ៣៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣១ ខែកក្កដា។ អណ្តូងរ៉ែដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Balochistan ភាគខាងត្បូង នៃប្រទេសប៉ាគីស្ថាន។

    បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺសុទ្ធតែជាកម្មករបម្រើការងារនៅក្នុងការដ្ឋានរ៉ែធ្យូងថ្មនេះផ្ទាល់តែម្តង ហើយគិតត្រឹមពេលនេះក៏នៅមានកម្មករមួយចំនួនទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងត្រូវបាធ្វើឡើងយ៉ាងសកម្មបំផុត ខណៈប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ និងអ្នកទទួលខុសត្រូវក្នុងករណីខាងលើនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay