ខ្មែរណូត

ស្វែងរក

  • PR

    ត្រៀមសំឡេងស្រែកឱ្យហើយ! SUPER JUNIOR-D&E និង EXO SUHO មកដល់ភ្នំពេញហើយ ត្រៀមអង្រួនឆាកតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol My Love

    BY chan liny August 1, 2026
    ត្រៀមសំឡេងស្រែកឱ្យហើយ! SUPER JUNIOR-D&E និង EXO SUHO មកដល់ភ្នំពេញហើយ ត្រៀមអង្រួនឆាកតន្ត្រីលំដាប់ពិភពលោក  GANZBERG Super Idol My Love

    (ភ្នំពេញ) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦៖ ការទន្ទឹងរង់ចាំដ៏សែនយូររបស់ហ្វេនៗ ពេលនេះបានក្លាយជាពិតហើយ! វត្តមានរបស់កំពូលតារាចម្រៀង K-POP ទាំង២ក្រុមរួមមាន SUPER JUNIOR D&E និង EXO SUHO បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោហើយ កាលពីយប់ ថ្ងៃទី31 កក្កដា 2026 នេះ ដើម្បីត្រៀមខ្លួនសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យលំដាប់ពិភពលោក GANZBERG Super Idol – My Love នៅកោះពេជ្រ។

    មហាព្រឹត្តិការណ៍នេះ មិនត្រឹមតែបំពេញក្ដីស្រមៃរបស់ហ្វេនៗខ្មែរយើងប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាការទន្ទឹងរង់ចាំយ៉ាងអន្ទះសារពីសំណាក់ហ្វេនៗអន្តរជាតិជាច្រើនទៀតផងដែរ។ វត្តមានរបស់កំពូលតារាចម្រៀង K-Pop ទាំង ២ក្រុម SUPER JUNIOR D&E និង SUHO មកពីក្រុម EXO នឹងនាំមកនូវភាពរំជើបរំជួល បង្កើតបានជាបរិយាកាសនៃការប្រគំតន្ត្រីដ៏រស់រវើក និងមិនអាចបំភ្លេចបាន។

    គួរបញ្ជាក់ផងដែរថា វត្តមានរបស់កំពូលតារាចម្រៀងលំដាប់ពិភពលោក SUPER JUNIOR D&E និង SUHO សមាជិកក្រុម EXO នៅក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិ GANZBERG Super Idol – My Love នឹងក្លាយជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពល និងវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។ នេះជាសមិទ្ធផលប្រកបដោយមោទនភាពថ្មីមួយ ដែលរៀបចំឡើងដោយក្រុមហ៊ុន GANZBERG ក្នុងគោលបំណងជំរុញកំណើនវិស័យទេសចរណ៍ និងបង្ហាញពីការអភិវឌ្ឍប្រកបដោយភាពស៊ីវិល័យរបស់ប្រទេសកម្ពុជាយើង។

    តើហ្វេនៗត្រៀមខ្លួនហើយឬនៅ ដើម្បីរួមគ្នាបង្កើតទំព័រប្រវត្តិសាស្ត្រដ៏មានន័យក្នុងរាត្រីដ៏មហាអស្ចារ្យមួយនេះ? ជួបគ្នានៅថ្ងៃសៅរ៍ ទី01 សីហា នៅកោះពេជ្រ ចាប់ពីម៉ោង 04:00 រសៀល – 11:00 យប់ តទៅ!

    Brought to you by Beer GANZBERG

    #GANZBERG # #GANZGERGSuperIdolMyLove #KPOP

    Share This Post:
    MPO4D jitutoto mpo4d Mpoplay